កម្មវិធីអ៊ែប “ត្រីវិស័យ” គឺជាកម្មវិធីទូរស័ព្ទមួយដែលអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ អាចធ្វើការស្វែងយល់អំពីខ្លួនឯង ដោយធ្វើការតេស្តជាមួយនឹងកម្មវិធី ដើម្បីអាចអោយគាត់ស្គាល់ពីជំនាញទន់ និងជំនាញរឹង និងកំណត់គោលដៅរបស់ខ្លួន សម្រាប់ការជ្រើសរើសជំនាញវិជ្ជាជីវៈនាពេលអនាគត។ បន្ថែមពីនេះទៀតកម្មវិធីត្រីវិស័យ បានបញ្ចូលនៅព័ត៌មានទាក់ទងជាមួយនឹងគ្រឹះស្ថានសិក្សានៅក្នុងស្រុក ព័ត៌មានជំនាញដែលយើងត្រូវសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីជំនាញវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយសាលាដែលយើងអាចសិក្សាបាន។

ឯកសារនេះ មានបំណងជម្រាបដល់អ្នកប្រើប្រាស់អ៊ែបនេះ គោលការណ៍នានាទាក់ទងនឹងការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។

ប្រសិនអ្នកជ្រើសរើសការប្រើប្រាស់អ៊ែប “ត្រីវិស័យ” មានន័យថាអ្នកបានយល់ព្រមក្នុងការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ឈ្មោះរបស់អ្នកនឹងមិនត្រូវយកមកប្រើប្រាស់នោះទេ ប៉ុន្តែទិន្នន័យមួយចំនួននឹងអាចប្រមូលមកដើម្បីធ្វើឱ្យអ៊ែប “ត្រីវិស័យ” ដំណើរការកាន់តែប្រសើរ។ ពួកយើងនឹងមិនយកព័ត៌មានរបស់អ្នកទៅចែករំលែកទៅឱ្យអ្នកណាម្នាក់ផ្សេងឡើយក្រៅពីអ្វីដែលបានរាយរ៉ាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ។

លក្ខខណ្ឌប្រើប្រាស់ក្នុងគោលការណ៍ឯកជនភាពនេះមានន័យដូចគ្នាទៅនឹងលក្ខខណ្ឌប្រើប្រាស់ទូទៅ ដែលអ្នកអាចរកបាននៅក្នុងអ៊ែប “ត្រីវិស័យ”។

ការប្រមូល និងការប្រើប្រាស់ព័ត៌មាន

ដើម្បីទទួលបានបទពិសោធន៍កាន់តែប្រសើរក្នុងពេលប្រើប្រាស់កម្មវិធីអ៊ែប “ត្រីវិស័យ” យើងអាចតម្រូវឱ្យអ្នកផ្តល់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួនដែលរួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមឈ្មោះអ្នកប្រើប្រាស់ (user name) លេខទូរស័ព្ទចល័ត សារដែលទទួលបាន (incoming SMS)។ យើងនឹងរក្សាទុក និងប្រើប្រាស់ព័ត៌មានដែលយើងស្នើសុំ ដូចការពិពណ៌នាក្នុងគោលនយោបាយឯកជនភាពនេះ។

កម្មវិធីអ៊ែប "ត្រីវិស័យ!" ប្រើសេវារបស់ភាគីទីបី ដែលអាចប្រមូលព័ត៌មាន ដែលបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នក។

ខាងក្រោមនេះ តំណភ្ជាប់ទៅនឹងគោលនយោបាយឯកជនភាព របស់អ្នកផ្តល់សេវាជាភាគីទីបី ដែលប្រើប្រាស់ដោយកម្មវិធីនេះ។

Log Data

គ្រប់ពេលដែលអ្នកប្រើកម្មវិធីអ៊ែប “ត្រីវិស័យ” ហើយមានដំណើរការរអាក់រអួល យើងនឹងប្រមូលទិន្នន័យ និងព័ត៌មាន (តាមរយៈផលិតផលរបស់ភាគីទីបី) លើទូរស័ព្ទរបស់អ្នក (log data)។ Log data អាចរួមបញ្ចូលព័ត៌មានដូចជា អាស័យដ្ឋានអ៊ីនធឺណិត(IP) ក្នុងឧបករណ៍របស់អ្នក ឈ្មោះឧបករណ៍ ជំនាន់នៃប្រព័ន្ធប្រតិបត្តិការ(operating system version) ការកំណត់(configuration) របស់កម្មវិធីនៅពេលប្រើកម្មវិធីអ៊ែប “ត្រីវិស័យ” ពេលវេលា និងកាលបរិច្ឆេទដែលអ្នកប្រើកម្មវិធីនេះ និងស្ថិតិផ្សេងទៀត។

Cookies

Cookies ជាឯកសារដែលមានទំហំទិន្នន័យតូច ដែលជាទូទៅត្រូវបានប្រើប្រាស់ ជាកត្តាកំណត់អត្តសញ្ញាណដោយឡែក និងអនាមិក។ Cookies ត្រូវបានបញ្ជូនទៅកម្មវិធីរុករក (browser) របស់អ្នកចេញពីគេហទំព័រដែលអ្នកចូលប្រើ និងត្រូវបានរក្សាទុកក្នុងអង្គចងចាំខាងក្នុង (internal memory) នៃឧបករណ៍របស់អ្នក។

អ៊ែប "ត្រីវិស័យ" មិនប្រើ "cookies" ទាំងនេះដោយផ្ទាល់នោះទេ ប៉ុន្តែកម្មវិធីនេះអាចប្រើកូដ និងបណ្ណាល័យ(libraries) របស់ភាគីទីបី ដែលប្រើ "cookies" ដើម្បីប្រមូលព័ត៌មានសម្រាប់ការកែលម្អ សេវារបស់ខ្លួន។ អ្នកអាចទទួលយក ឬបដិសេធ cookies ទាំងនេះ និងដឹងពីពេលដែលមានការផ្ញើរ cookies ទៅឧបករណ៍របស់អ្នក។ ប្រសិនបើសម្រេចបដិសេធ cookies របស់យើង អ្នកប្រហែលជា មិនអាចប្រើផ្នែកខ្លះនៃសេវានេះបានទេ។

អ្នកផ្តល់សេវា

អ្នកអាចជួលក្រុមហ៊ុន និងបុគ្គលដែលជាភាគីទីបីឱ្យ៖

  • សម្រួលដល់សេវារបស់យើង
  • ផ្តល់សេវាជំនួសមុខឱ្យយើងខ្ញុំ
  • ជួយដល់យើងក្នុងការវិភាគរបៀបនៃការប្រើប្រាស់សេវារបស់យើង។

យើងចង់ឱ្យអ្នកប្រើអ៊ែប “ត្រីវិស័យ” ដឹងថា ភាគីទីបីទាំងនេះអាចចូលមើលព័ត៌មានបុគ្គលរបស់អ្នកបានដើម្បីឱ្យពួកគេអាចបំពេញកិច្ចដែលពួកគេត្រូវធ្វើជំនួសមុខឱ្យយើងខ្ញុំ។ ទោះជាយ៉ាងណា ភាគីទីបីទាំងនោះមានកាតព្វកិច្ចមិនបង្ហាញ ឬប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់គោលបំណងផ្សេងទៀត។

សន្តិសុខ

យើងផ្តោតសំខាន់លើទំនុកចិត្តរបស់អ្នកក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដល់យើងខ្ញុំ។ ដូច្នេះ យើងនឹងខិតខំប្រើប្រាស់មធ្យោបាយដែលមានការទទួលស្គាល់ទូទៅដើម្បីការពារព័ត៌មានរបស់អ្នក ប៉ុន្តែសូមចងចាំថា គ្មានមធ្យោបាយណាមួយនៃការបញ្ជូនព័ត៌មានតាមអ៊ីនធឺណិត ឬមធ្យោបាយណាមួយនៃការរក្សាទុកព័ត៌មានក្នុងប្រព័ន្ធអេឡិចត្រូនិក ដែលមានសន្តិសុខ និងអាចជឿទុកចិត្តបាន ១០០% នោះទេ។ ដូច្នេះ យើងមិនអាចធានាសន្តិសុខបានទាំងស្រុងឡើយ។

តំណភ្ជាប់ទៅនឹងគេហទំព័រផ្សេងទៀត

កម្មវិធីអ៊ែប “ត្រីវិស័យ” អាចមានតំណភ្ជាប់ទៅនឹងគេហទំព័រផ្សេងទៀត។ ប្រសិនបើចុចលើតំណភ្ជាប់របស់ភាគីទីបី អ្នកនឹងចូលទៅក្នុងគេហទំព័រនោះ។ សូមចាំថា គេហទំព័រក្រៅទាំងនេះមិនដំណើរការដោយកម្មវិធីអ៊ែប “ត្រីវិស័យ” នោះទេ។ ដូច្នេះ យើងណែនាំឱ្យអ្នកពិនិត្យឡើងវិញលើគោលនយោបាយឯកជនភាពនៃគេហទំព័រទាំងនោះ។ យើងមិនអាចគ្រប់គ្រង និងមិនទទួលខុសត្រូវលើខ្លឹមសារ គោលនយោបាយឯកជនភាព ឬការអនុវត្តនៃគេហទំព័រ ឬសេវារបស់ភាគីទីបីឡើយ។

ឯកជនភាពរបស់កុមារ

សេវាទាំងនេះមិនលើកឡើងពីកុមារអាយុក្រោម ១២ ឆ្នាំឡើយ លុះត្រាតែមានការយល់ព្រមពីអាណាព្យាបាលរបស់ពួកគេ។ យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបានពីកុមារអាយុក្រោម ១២ ឆ្នាំដោយគ្មានការយល់ព្រមពីអាណាព្យាបាលរបស់ពួកគេឡើយ។ ក្នុងករណីដែលយើងរកឃើញថា កុមារអាយុក្រោម ១២ ឆ្នាំបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានការយល់ព្រមពីអាណាព្យាបាល យើងនឹងលុបព័ត៌មានទាំងនោះចេញពីម៉ាស៊ីនមេ(servers) របស់យើងភ្លាម។ ប្រសិនបើអ្នកជាឪពុក/ម្តាយ ឬអាណាព្យាបាល ហើយអ្នកបានដឹងថា កូនរបស់អ្នកបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដល់យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំដើម្បីចាត់វិធានការចាំបាច់។

ការកែប្រែគោលនយោបាយឯកជនភាព

យើងអាចធ្វើបច្ចុប្បន្នភាពគោលនយោបាយឯកជនភាពរបស់យើង។ ដូច្នេះ អ្នកគួរពិនិត្យមើលទំព័រនេះម្តងម្កាលដើម្បីដឹងពីការកែប្រែ។ យើងនឹងជូនដំណឹងទៅអ្នកអំពីការកែប្រែណាមួយ ដោយបង្ហោះគោលនយោបាយឯកជនភាពថ្មីក្នុងគេហទំព័រនេះ។ ការកែប្រែទាំងនេះនឹងចូលជាធរមានតាមកាលបរិច្ឆេទកំណត់ដែលបានជូនដំណឹងបន្ទាប់ពីការបង្ហោះក្នុងទំព័រនេះ។

ព័ត៌មានទំនាក់ទំនង

ប្រសិនបើមានចម្ងល់ ឬមតិយោបល់អំពីគោលនយោបាយឯកជនភាពរបស់យើង សូមទាក់ទងមក apps@moeys.gov.kh